ថវិកាត្រូវការសរុប

5,000.00 USD

ថវិកាទទួលបានសរុប

41.98 USD

នៅមានអ្នកជំងឺផ្លូវចិត្តជាច្រើននៅតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជាយើងដែលត្រូវបានក្រុមគ្រួសារ ចង ឬ ដាក់ច្រវ៉ាក់ ឬ ចាក់សោរបង្ខាំងទុកក្នុងផ្ទះឬក្រោមដើមឈើ។ សកម្មភាពទាំងនេះកើតមានស្ទើរតែគ្រប់សហគមន៍ក្នុងប្រទេសកម្ពុជា ព្រោះសមាជិកគ្រួសារគាត់មិនដឹងនូវវិធីជួយ ឬ ព្យាបាលជំងឺបែបនេះ។ ម្យ៉ាងទៀត ដោយសារភាពក្រីក្រ ដោយសារកង្វះខាតសេវាព្យាបាលជំងឺផ្លូវចិត្តនៅមូលដ្ឋានរបស់ពួកគាត់ និងដោយសារខ្វះការយល់ដឹងពីជំងឺផ្លូវចិត្ត ធ្វើឱ្យក្រុមគ្រួសារមិនអាចស្វែងរកសេវាព្យាបាល ឬ មិនថែទាំអ្នកជំងឺទាំងនោះឡើយ។

ក្នងឱកាសខួបទី ២០ ថ្ងៃកំណើតអង្គការធីភីអូ កម្ពុជាដែលប្រារព្ធទៅក្រោមព្រះរាជាធិបតីភាពព្រះបរមនាថព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះអង្គសពព្រះ​រាជ​ហឫទ័យផ្តល់ព្រះរាជអំណោយជាទឹកប្រាក់ ៥ ពាន់ ដុល្លារ សហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកជាមួយធីភីអូ ក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តជូនប្រជាជន  កម្ពុជា។ អង្គការធីភីអូ កម្ពុជាបានយកថវិកានេះទៅបង្កើត “គម្រោងព្យាបាលនិងដោះច្រវ៉ាក់” ​នេះឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺផ្លូវចិត្តដល់ប្រជាជនកម្ពុជានៅជនបទ ដើម្បីព្យាបាល និងឈានទៅរកការដោះលែងពួកគាត់ពីច្រវ៉ាក់ឱ្យពួកគាត់អាចរស់នៅដូចធម្មតាវិញ។ នេះជាការបង្ហាញដល់ក្រុមគ្រួសារថា វាមានវិធីព្យាបាលដ៏មានប្រសិទ្ធិភាព ក្រៅពីការចាប់ចង និងដាក់ច្រវ៉ាក់អ្នកដែលកំពុងរងគ្រោះពីជំងឺផ្លូវចិត្ត។

ក្រុមការងារយើងនឹងធ្វើដំណើរគ្រប់ទីកន្លែងដើម្បី ព្យាបាលនិងដោះច្រវ៉ាក់ជូនអ្នកជំងឺទាំងនោះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ហើយយើងនឹងធ្វើការងារនេះរហូតដល់លែងមានអ្នកជំងឺផ្លូវចិត្តបន្តជាប់     ច្រវ៉ាក់ក្នុងប្រទេសកម្ពុជាទៀត។

សូមបញ្ជូលឈ្មោះ​​ ឬឈ្មោះក្រុមហ៊ុនរបស់អ្នក (អក្សរឡាតាំង)



សូមបញ្ចូលអ៊ីមែលរបស់អ្នក



សូមបញ្ចូលចំនួនទឹកប្រាក់របស់អ្នក

សូមជ្រើសរើសចំនួន

ជ្រើសរើសវិធីបង់ប្រាក់

ចំនួនសរុប:

ចំណាំ: សូមបញ្ជូលឈ្មោះ ឬឈ្មោះក្រុមហ៊ុនរបស់អ្នក (អក្សរឡាតាំង)