តើអ្នកដឹងទេថា មូលនិធិរក្សាកុមារជាអ្នកផ្តួចផ្តើមរៀបចំ “ទិវាស្តាប់ឮកម្ពុជា” ដំបូងគេ? តាមរយៈកិច្ចសហការជាមួយអង្គការក្នុងស្រុក យើងតែងបានរៀបចំទិវានេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្ហាញពីៈ
i/-សារៈសំខាន់នៃការកំណត់អត្តសញ្ញាណ និងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលាចំពោះការបាត់បង់ការស្តាប់ឮ
ii/-ផ្សព្វផ្សាយការយល់ដឹង លើកកម្ពស់ការថែទាំត្រចៀក និងការស្តាប់ឮ និង
iii/-ការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮ ដែលនឹងជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវកាយ ផ្លូវចិត្ត ការអប់រំ និងឱកាសការងារសម្រាប់មនុស្សគ្រប់វ័យ នៅប្រទេសកម្ពុជា។ តើអ្នកនឹងចូលរួមជាមួយយើងខ្ញុំឬទេ?