អំពីវេទិកាបរិច្ចាគ នៃមូលនិធិរក្សាកុមារ

        មូលនិធិរក្សាកុមារ មានគោលបំណងលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងមនុស្សធម៌នៅកម្ពុជា។ យើងមានក្តីសង្ឃឹមថា សាធារណៈជនកាន់តែច្រើនមានឱកាសស្វែងយល់បន្ថែម​អំពីសកម្មភាព​ដ៏មានសារសំខាន់របស់បណ្តាអង្គការក្រៅរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដល់សកម្មភាពសប្បុរសធម៌ទាំងនោះ សំដៅរួមបង្កើតវប្បធម៌ទ្រទ្រង់សប្បុរសធម៌ និងមនុស្សធម៌នៅកម្ពុជា។

ផ្តួចផ្តើមគំនិតដោយ លោកជំទាវ បណ្ឌិត ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ (RKF) និងគាំទ្រដោយក្រុមហ៊ុន TrueMoney និង Codingate គេហទំព័រនេះអនុញ្ញាតឱ្យលោកអ្នកស្វែងរក និងស្វែងយល់អំពីសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលល្អៗក្នុងប្រទេសកម្ពុជា ក៏ដូចជាបរិច្ចាគដោយផ្ទាល់​ដល់បុព្វហេតុ​របស់ពួកគាត់។

គម្រោងទាំងឡាយរបស់អង្គការក្រៅរដ្ឋាភិបាលជាសមាជិកត្រូវបានពិនិត្យយ៉ាងម៉ត់ចត់មុនពេលផ្សព្វផ្សាយលើគេហទំព័រនេះ ហើយយើងបានបង្កើតយន្តការត្រឹមត្រូវ ដើម្បីធានាតម្លាភាពជាអតិបរមា និងប្រសិទ្ធភាពនៃរាល់ការបរិច្ចាគដែលបានធ្វើឡើងតាមរយៈគេហទំព័ររបស់យើង។

3

សមាជិក

219.32$

បានបរិច្ចាគ

ចក្ខុវិស័យ

ចក្ខុវិស័យរបស់យើងគឺ ការក្លាយខ្លួនជាវេទិកាដែលធំ និងគ្រប់ជ្រុងជ្រោយបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ការលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងមនុស្សធម៌។

បេសកកម្ម

បេសកកម្មរបស់យើងគឺ ការលើកកម្ពស់និងគ្រប់គ្រងវេទិកាមួយ ដែលអនុញ្ញាតឱ្យសាធារណៈជនចូលរួមក្នុងការជំរុញសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ក៏ដូចជាផ្តល់វេទិកាសាធារណៈមួយដែលអាចជួយរៃអង្គាសថវិកា និងស្វែងរកប្រាក់ចំណូលសម្រាប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។

ស្ថាបនិក

លោកជំទាវ បណ្ឌិត ជា សិរី

ប្រធានក្រុមប្រឹក្សាភិបាល

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាស្ថាបនិកនៃ មូលនិធិរក្សាកុមារ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា

ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាស្ថាបនិកនៃ មូលនិធិរក្សាកុមារ