ថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២៖ ក្រោមការដឹកនាំរបស់ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ សមាជិកក្រុមការងារមូលនិធិរក្សាកុមារ បាននាំយកសែកដែលមានទឹកប្រាក់ ៣,០០០ ដុល្លារ ប្រគល់ជូនអង្គការ Cambodian Children’s Fund ដើម្បីជួយឧបត្ថម្ភដល់គម្រោង Green Life School O Ambel Village Cambodia ដែលកំពុងអនុវត្តនៅក្នុងសាលាបថមសិក្សាអូរអំបិល ក្នុងឃុំអូរអំបិល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គម្រោងនេះមានគោលបំណងផ្តល់អាហារឥតគិតថ្លៃដល់ប្អូនៗសិស្សានុសិស្ស ដែលភាគច្រើនមកពីក្រុមគ្រួសារក្រីក្រខ្វះខាត ក៏ដូចជារៀបចំសួនបន្លែពេញលេញមួយនៅក្នុងសាលា។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចុចលើលីងខាងលើ ឬផ្ញើសារទៅលោកស្រី Dianne Baumann ដែលជាអ្នកផ្តួចផ្តើមគម្រោង។