មូលនិធិរក្សាកុមារ មានគោលបំណងលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងមនុស្សធម៌នៅកម្ពុជា។ យើងមានក្តីសង្ឃឹមថា សាធារណៈជនកាន់តែច្រើនមានឱកាសស្វែងយល់បន្ថែមអំពីសកម្មភាពដ៏មានសារសំខាន់របស់បណ្តាអង្គការក្រៅរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដល់សកម្មភាពសប្បុរសធម៌ទាំងនោះ សំដៅរួមបង្កើតវប្បធម៌ទ្រទ្រង់សប្បុរសធម៌ និងមនុស្សធម៌នៅកម្ពុជា។
ផ្តួចផ្តើមគំនិតដោយ លោកជំទាវ បណ្ឌិត ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ (RKF) និងគាំទ្រដោយក្រុមហ៊ុន TrueMoney និង Codingate គេហទំព័រនេះអនុញ្ញាតឱ្យលោកអ្នកស្វែងរក និងស្វែងយល់អំពីសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលល្អៗក្នុងប្រទេសកម្ពុជា ក៏ដូចជាបរិច្ចាគដោយផ្ទាល់ដល់បុព្វហេតុរបស់ពួកគាត់។
គម្រោងទាំងឡាយរបស់អង្គការក្រៅរដ្ឋាភិបាលជាសមាជិកត្រូវបានពិនិត្យយ៉ាងម៉ត់ចត់មុនពេលផ្សព្វផ្សាយលើគេហទំព័រនេះ ហើយយើងបានបង្កើតយន្តការត្រឹមត្រូវ ដើម្បីធានាតម្លាភាពជាអតិបរមា និងប្រសិទ្ធភាពនៃរាល់ការបរិច្ចាគដែលបានធ្វើឡើងតាមរយៈគេហទំព័ររបស់យើង។
ចក្ខុវិស័យរបស់យើងគឺ ការក្លាយខ្លួនជាវេទិកាដែលធំ និងគ្រប់ជ្រុងជ្រោយបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ការលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងមនុស្សធម៌។
បេសកកម្មរបស់យើងគឺ ការលើកកម្ពស់និងគ្រប់គ្រងវេទិកាមួយ ដែលអនុញ្ញាតឱ្យសាធារណៈជនចូលរួមក្នុងការជំរុញសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ក៏ដូចជាផ្តល់វេទិកាសាធារណៈមួយដែលអាចជួយរៃអង្គាសថវិកា និងស្វែងរកប្រាក់ចំណូលសម្រាប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។
ទូត៍លេខ៨៨ ផ្លូវលេខ១០២ កែងនឹងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
infor@raksakoma.org
(+855) 12 986 000/15 218 989
©2022 All Right Reserved