ចក្ខុវិស័យ៖
ផ្តល់សិទ្ធិដល់កុមារកម្ពុជាដែលខ្វះខាតឱ្យទទួលបានឱកាសដូចគ្នាទៅនឹងកុមារទូទៅ ដើម្បីពួកគាត់មានអនាគតកាន់តែប្រសើរឡើង។
បេសកកម្ម៖
លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ដោយមានកិច្ចសហប្រតិបត្តិការអង្គការក្នុងស្រុក និងក្រៅស្រុកនានា ដែលមានចក្ខុវិស័យ និងបេសកកម្មផ្តោតលើកុមារដូចគ្នាទៅនឹងមូលនិធិរក្សាកុមារ ។
ឡូត៍លេខ៨៨ ផ្លូវលេខ១០២ កែងនឹងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
(+855) 12 986 000/ +855 15 21 89 89
នៅថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន បួនពាន់ដុល្លារអាមេរិច ជូនមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន ដើម្បីរួមចំណែកជួយទ្រទ្រង់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះ ក្នុងការព្យាបាលជំងឺបេះដូងនិងជំងឺដ៏ទៃទៀតជូនដល់កុមារនិងប្រជាជនកម្ពុជា។ ដើម្បីចូលរួមបរិច្ចាគ ឬទទួលបានព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន សូមចូលទៅ www.hebronmc.org ។