Member

មូលនិធិ រក្សាកុមារ

ចក្ខុវិស័យ៖

ផ្តល់សិទ្ធិដល់កុមារកម្ពុជាដែលខ្វះខាតឱ្យទទួលបានឱកាសដូចគ្នាទៅនឹងកុមារទូទៅ ដើម្បីពួកគាត់មានអនាគតកាន់តែប្រសើរឡើង។

បេសកកម្ម៖

លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ដោយមានកិច្ចសហប្រតិបត្តិការអង្គការក្នុងស្រុក និងក្រៅស្រុកនានា ដែលមានចក្ខុវិស័យ និងបេសកកម្មផ្តោតលើកុមារដូចគ្នាទៅនឹងមូលនិធិរក្សាកុមារ ។

ពត៍មានទំនាក់ទំនង

ឡូត៍លេខ៨៨ ផ្លូវលេខ១០២ កែងនឹងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

(+855) 12 986 000/ +855 15 21 89 89

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងក្រុមការងារ ដែលបានយកថេប្លិតសរុប ៦ឈុត ប្រគល់ជូនដល់គណៈគ្រប់គ្រងនៃវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងខេត្តកំពង់ធំ

16 ខែ​មិថុនា, 2021

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងក្រុមការងារ ដែលបានយកថេប្លិតសរុប ៦ឈុត ប្រគល់ជូនដល់គណៈគ្រប់គ្រងនៃវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងខេត្តកំពង់ធំ សម្រាប់ការប្រើប្រាស់ក្នុងកិច្ចការបង្រៀន និងរៀនសូត្ររបស់សិស្សានុសិស្ស។ ថេប្លិតទាំងនេះជាផ្នែកនៃថេប្លិតទាំង ៣០ឈុត ដែលលោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានប្រគល់ជូនដល់អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងគោលដៅលើកស្ទួយវិស័យអប់រំ តាមរយៈការជួយឧបត្ថម្ភដល់គ្រឹះស្ថានអប់រំនៅកម្ពុជា ជាពិសេសគ្រឹះស្ថានអប់រំរដ្ឋដែលកំពុងខ្វះខាត។

គួរបញ្ជាក់ផងដែរថា នឹងមានវិទ្យាល័យ ឬអនុវិទ្យាល័យផ្សេងទៀត ដែលកំពុងជួបប្រទះការខ្វះខាតសម្ភារៈ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន ក៏នឹងទទួលបានថេប្លិតទាំងនេះជាបន្តបន្ទាប់ សម្រាប់ការប្រើប្រាស់ផងដែរ ស្របតាមការកំណត់អាទិភាពដោយអគ្គនាយកដ្ឋានអប់រំ។