Member

មូលនិធិ រក្សាកុមារ

ចក្ខុវិស័យ៖

ផ្តល់សិទ្ធិដល់កុមារកម្ពុជាដែលខ្វះខាតឱ្យទទួលបានឱកាសដូចគ្នាទៅនឹងកុមារទូទៅ ដើម្បីពួកគាត់មានអនាគតកាន់តែប្រសើរឡើង។

បេសកកម្ម៖

លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ដោយមានកិច្ចសហប្រតិបត្តិការអង្គការក្នុងស្រុក និងក្រៅស្រុកនានា ដែលមានចក្ខុវិស័យ និងបេសកកម្មផ្តោតលើកុមារដូចគ្នាទៅនឹងមូលនិធិរក្សាកុមារ ។

ពត៍មានទំនាក់ទំនង

ឡូត៍លេខ៨៨ ផ្លូវលេខ១០២ កែងនឹងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

(+855) 12 986 000/ +855 15 21 89 89

កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមក្នុងពិធីបើក “គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត” ដែលប្រព្រឹត្តិទៅនៅអាគារអង្គការ TPO Cambodia ស្ថិតក្នុងរាជធានីភ្នំពេញ។

16 ខែ​មករា, 2021

កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមក្នុងពិធីបើក “គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត” ដែលប្រព្រឹត្តិទៅនៅអាគារអង្គការ TPO Cambodia ស្ថិតក្នុងរាជធានីភ្នំពេញ។ ឧបត្ថម្ភថវិកាដោយ មូលនិធិរក្សាកុមារ និងអនុវត្តដោយអង្គការ ធីភីអូ កម្ពុជា គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តតាមរយៈយុទ្ធនាការ “កុំលាក់ទុកក្នុងចិត្ត” ឬ Stop Hiding ក៏ដូចជាគាំទ្រដល់ការផ្តល់សេវាប្រឹក្សាយោបល់ឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ និងឆាតហ្វេសប៊ុក ដែលគ្រប់គ្រងដោយអង្គការ ធីភីអូ កម្ពុជា។ បន្ថែមពីនេះ គម្រោងនេះក៏មានការចូលរួមផ្សព្វផ្សាយពីសមាគមស៊ីក្លូកម្ពុជា ដែលមានការបិទស្ទិកគ័រលើស៊ីក្លូ និងពាក់អាវយឺត​របស់យុទ្ធនាការ “កុំលាក់ទុកក្នុងចិត្ត” ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ http://raksakoma.org/index.php/2021/01/03/stop-hiding-kh/