Member

មូលនិធិ រក្សាកុមារ

ចក្ខុវិស័យ៖

ផ្តល់សិទ្ធិដល់កុមារកម្ពុជាដែលខ្វះខាតឱ្យទទួលបានឱកាសដូចគ្នាទៅនឹងកុមារទូទៅ ដើម្បីពួកគាត់មានអនាគតកាន់តែប្រសើរឡើង។

បេសកកម្ម៖

លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ដោយមានកិច្ចសហប្រតិបត្តិការអង្គការក្នុងស្រុក និងក្រៅស្រុកនានា ដែលមានចក្ខុវិស័យ និងបេសកកម្មផ្តោតលើកុមារដូចគ្នាទៅនឹងមូលនិធិរក្សាកុមារ ។

ពត៍មានទំនាក់ទំនង

ឡូត៍លេខ៨៨ ផ្លូវលេខ១០២ កែងនឹងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

(+855) 12 986 000/ +855 15 21 89 89

ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិកាប្រចាំឆ្នាំចំនួន ៣,០០០ ដុល្លារ ដល់អង្គការ HOPE Cambodia – អង្គការហូប កម្ពុជា

21 ខែ​វិច្ឆិកា, 2021

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិកាប្រចាំឆ្នាំចំនួន ៣,០០០ ដុល្លារ ដល់អង្គការ HOPE Cambodia – អង្គការហូប កម្ពុជា ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការរបស់ពួកគាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះ។ អង្គការ HOPE Cambodia ជាអង្គការដៃគូមួយរបស់យើង ដែលធ្វើការពាក់ព័ន្ធនឹងសុខភាពត្រចៀក ច្រមុះ បំពង់ក។ នាពេលកន្លងមក អង្គការបានចុះជួយបងប្អូនតាមសហគមជាច្រើន តាមរយៈការផ្តល់ការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក និងបំពាក់ឧបករណ៍ជំនួយសម្លេង ដោយឥតគិតថ្លៃ សូម្បីក្នុងអំឡុងពេលដ៏លំបាកនៃបរិបទជំងឺរាតត្បាតកូវីដ១៩ កាលពីចុងឆ្នាំ ២០២០ និងដើមឆ្នាំកន្លងទៅ។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ HOPE Cambodia សូមចូលទៅទំព័រហ្វេសប៊ុករបស់អង្គការ HOPE Cambodia ខាងលើ ឬចូលទៅគេហទំព័រ https://hopecambodia.org/